សេចក្តីណែនាំសុំទិដ្ឋាការពាណិជ្ជកម្មសំរាប់ជនជាតិខ្មែរទៅកាន់តៃវ៉ាន់

  1. ងដែនច្បាប់ដើមនិងចម្លងមួយច្បាប់(ចម្លងទំព័រមុខ និងគ្រប់ទំព័រមានបិទទិដ្ឋាការដែលមានបោះត្រាចេញចូល) លិខិតឆ្លងដែនត្រូវមានសុពលភាពពី៦ខែឡើងទៅ ។
  2. សូមបំពេញតារាងក្នុងគេហទំព័រ https://visawebapp.boca.gov.tw/BOCA_EVISA/ ( ភ្ជាប់ជាមួយរូបថត 4x6 ថតក្នុងរយពេល៦ខែពីរសន្លឹក រូបថតមានផ្ទៃព៌ណស ) ត្រូវមានហត្ថលេខារបស់អ្នកស្នើរសុំទិដ្ឋាការ។
  3. លិខិតអញ្ចើញពីក្រុមហ៊ុននៅតៃវ៉ាន់ លិខិតអញ្ចើញត្រូវស្របនឹងឯកសារក្រុមហ៊ុន ដូចជាឈ្មោះក្រុមហ៊ុន អាស័យដ្ធាន លេខទូរស័ព្ទ លេខទូរសារ ត្រូវមានហត្ថលេខារបស់អ្នកអញ្ចើញនិងត្រារបស់ក្រុមហ៊ុន ។
  4. លិខិតឆ្លងដែនរបស់អ្នកអញ្ចើញច្បាប់ចម្លងមួយច្បាប់( ដែលមានហត្ថលេខា ) ។
  5. លិខិតធ្វើអាជីវកម្មរបស់ក្រុមហ៊ុននៅតៃវ៉ាន់ច្បាប់ចម្លងមួយច្បាប់ ។
  6. លិខិតបញ្ជាក់ការងាររបស់អ្នកស្នើរសុំទិដ្ឋាការ ត្រូវមានហត្ថលេខារបស់ប្រធាននិងត្រាក្រុមហ៊ុន ធ្វើឡើងដោយភាសាចិនឬអង់គ្លេស ករណីលើកលែងចំពោះអ្នកស្នើរសុំទិដ្ធិការជាប្រធានក្រុមហ៊ុនផ្ទាល់ ។
  7. លិខិតសំរេចចាត់អោយអ្នកស្នើរសុំទិដ្ឋាការចេញទៅបំពេញការងាររបស់ក្រុមហ៊ុននៅកម្ពុជា ត្រូវមានហត្ថលេខារបស់ប្រធាននិងត្រាក្រុមហ៊ុន ធ្វើឡើងដោយភាសាចិនឬអង់គ្លេស ករណីលើកលែងចំពោះអ្នកស្នើរសុំទិដ្ឋាការជាប្រធានក្រុមហ៊ុនផ្ទាល់ ។
  8. លិខិតធ្វើអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជាច្បាប់ចម្លងមួយច្បាប់ ត្រូវមានហត្ថលេខារបស់ប្រធាននិងត្រាក្រុមហ៊ុន ត្រូវបកប្រែជាភាសាចិនឬអង់គ្លេស និងមានហត្ថលេខារបស់ប្រធាននិងត្រាក្រុមហ៊ុន ។
  9. ករណីបើមានអ្នកតំណាងមកធ្វើជំនួស ត្រូវតែប្រគល់លិខិតទទួលសិទិ្ធពីក្រុមហ៊ុននៅកម្ពុជាចំពោះអ្នកស្នើរសុំទិដ្ឋាការ ត្រូវមានហត្ថលេខារបស់ប្រធាននិងត្រាក្រុមហ៊ុននៅកម្ពុជា អត្តសញ្ញាណប័ណ្ណអ្នកតំណាងច្បាប់ដើមនិងចម្លងមួយច្បាប់ ។
  10. យោងតាមការកំណត់នៃប្រការទី៥ស្តីអំពីការផ្តល់ទិដ្ឋាការសំរាប់លិខិតឆ្លងដែនជនជាតិបរទេស ការិយាល័យយើងខ្ញុំ មានសិទិ្ធធ្វើការសម្ភាសន៍ចំពោះអ្នកស្នើរសុំទិដ្ឋាការ ឬស្នើរអោយអ្នកស្នើរសុំទិដ្ឋាការផ្តល់នូវឯកសារដែលមានពាក់ព័ន្ធផ្សេងទៀត ។