សេចក្តីណែនាំសុំទិដ្ឋាការសំរាប់ជនជាតិខ្មែរទៅកាន់តៃវ៉ាន់ចូលរួមសកម្មភាពសាសនាក្នុងរយៈពេលខ្លី្

  1. ងដែនច្បាប់ដើម និងចម្លងមួយច្បាប់(ចម្លងទំព័រមុខ និងគ្រប់ទំព័រមានបិទទិដ្ឋាការដែលមានបោះត្រាចេញចូល) លិខិតឆ្លងដែនត្រូវមានសុពលភាពពី៦ខែឡើងទៅ ។
  2. សូមបំពេញតារាងក្នុងគេហទំព័រ https://visawebapp.boca.gov.tw/BOCA_EVISA/ ( ភ្ជាប់ជាមួយរូបថត 4x6 ថតក្នុងរយពេល៦ខែពីរសន្លឹក រូបថតមានផ្ទៃព៌ណស ) ត្រូវមានហត្ថលេខារបស់អ្នកស្នើរសុំទិដ្ឋាការ។
  3. លិខិតអញ្ជើញពីសមាគមន៍នៅតៃវ៉ាន់ ។
  4. លិខិតឆ្លងដែនរបស់អ្នកអញ្ចើញ( ដែលមានហត្ថលេខា )ច្បាប់ចម្លងមួយច្បាប់ ។
  5. លិខិតអនុញ្ញាតិរបស់ក្រុមរដ្ឋាភិបាលចំពោះការអញ្ជើញពីសមាគមន៍នៅតៃវ៉ាន់ច្បាប់ចម្លងមួយច្បាប់ ។
  6. លិខិតបញ្ជាក់ការងាររបស់អ្នកស្នើរសុំនិងលិខិតអនុញ្ញាតិច្បាប់សំរាកច្បាប់ដើមនិងចម្លងមួយច្បាប់ ត្រូវមានហត្ថលេខានិងត្រារបស់ប្រធាន ។
  7. ករណីអ្នកស្នើរសុំជាប្រធានក្រុមហ៊ុន មិនចាំបាច់មានលិខិតបញ្ជាក់ការងារនិងលិខិតអនុញ្ញាតិច្បាប់សំរាកទេ ប្តូរយកលិខិតអនុញ្ញាតិអាជីវកម្មប្រទេសកម្ពុជាច្បាប់ចម្លងមួយច្បាប់ ត្រូវមានហត្ថលេខានិងត្រារបស់ប្រធាន ។
  8. លិខិតបញ្ជាក់ពីទ្រព្យសម្បត្តិដូចជាៈ សៀវភៅសន្សំប្រាក់នៅធនាគារ ប័ណ្ណបញ្ជាក់ពីកម្មសិទិ្ធដីធ្លី ផ្ទះ អចលនទ្រព្យ ច្បាប់ដើមនិងច្បាប់ចម្លងមួយច្បាប់ ច្បាប់ដើមពិនិត្យរួចប្រគល់ជូនវិញ លិខិតបញ្ជាក់ពីទ្រព្យសម្បត្តិជាភាសាខ្មែរ សូមបកប្រែជាភាសាចិនឬអង់គ្លេស ។
  9. យោងតាមការកំណត់នៃប្រការទី៥ស្តីអំពីការផ្តល់ទិដ្ឋាការសំរាប់លិខិតឆ្លងដែនជនជាតិបរទេស ការិយាល័យយើងខ្ញុំមានសិទិ្ធធ្វើការសម្ភាសន៍ចំពោះអ្នកស្នើរសុំទិដ្ឋាការ ឬស្នើរអោយអ្នកស្នើរសុំទិដ្ឋាការផ្តល់នូវឯកសារដែលមានពាក់ព័ន្ធផ្សេងទៀត ។