- លិខិតឆ្លងដែនច្បាប់ដើមនិងចម្លងមួយច្បាប់(ចម្លងទំព័រមុខ) លិខិតឆ្លងដែនត្រូវមានសុពលភាពពី៦ខែឡើងទៅ ។
- សូមបំពេញតារាងក្នុងគេហទំព័រ https://visawebapp.boca.gov.tw/BOCA_EVISA/ បន្ទាប់មកព្រីនតារាងដើម្បីយកមកកាន់ការិយាល័យយើងខ្ញុំស្នើរសុំទិដ្ឋាការ ( ដំបូងត្រូវសុំទិដ្ឋាការទៅលេងញាតិសិន សូមភ្ជាប់ជាមួយរូបថត 4x6 ថតក្នុងរយពេល៦ខែបីសន្លឹក រូបថតមានផ្ទៃព៌ណស ) ត្រូវមានហត្ថលេខារបស់អ្នកស្នើរសុំទិដ្ឋាការ ។
- សំបុត្រអាពាហ៍ពិពាហ៍ច្បាប់ដើមនិងច្បាប់បកប្រែដែលឆ្លងកាត់ការិយាល័យយើងខ្ញុំបញ្ជាក់ទទួលស្គាល់ច្បាប់ដើមនិងច្បាប់ចម្លង1ច្បាប់ ( ច្បាប់ដើមពិនិត្យរួចនឹងប្រគល់ជូនវិញ ) ។
- សៀវភៅគ្រួសារនៅតៃវ៉ាន់ដែលមានចុះសំបុត្រអាពាហ៍ពិពាហ៍មានសុពលភាពក្នុងរយៈពេលបីខែច្បាប់ដើម ។
- លិខិតថ្កោលទោសរបស់អ្នកស្នើរសុំដែលមានសុពលភាពរយៈពេលមួយឆ្នាំចេញដោយក្រសួងយុត្តិធ៌ម មានបកប្រែនិងបោះត្រាពីក្រសួងការបរទេស បោះត្រាពីកុងស៊ុលកម្ពុជាប្រចាំក្រុងហូជីមិញនិងបោះត្រាបញ្ជាក់ពីការិយាល័យយើងខ្ញុំ។
- សំបុត្រពេទ្យបញ្ជាក់ពីសុខភាពដែលមានសុពលភាពរយៈពេលបីខែរបស់អ្នកស្នើរសុំ យោងទៅតាមតារាងកំណត់របស់ក្រសួងសុខាភិបាល និងមន្ទីររដ្ឋបាលដែលជ្រើសរើសមន្ទីរពេទ្យ1ក្នុងចំណោមមន្ទីរពេទ្យ7ក្នុងប្រទេសវៀតណាមខាងក្រោម៖ មន្ទីរពេទ្យCho Ray ,មន្ទីរពេទ្យThong Nhat,មន្ទីរពេទ្យTrung Uong Hue,មន្ទីរពេទ្យBach Mai Ha Noi, មន្ទីរពេទ្យDa Nang, មន្ទីរពេទ្យDa khoa tinh Khanh Hoa, មន្ទីរពេទ្យDa khoa Trung Uong Can Tho ដើម្បីទទួលការពិនិត្យ សូមសួររកតារាងពិនិត្យសុខភាពដែលក្រសួងសុខាភិបាលបានកំណត់ពីកន្លែងផ្តល់ព៌តមានរបស់ការិយាល័យយើងខ្ញុំ ។
- ដោយសារកង្វះខាតផ្នែកវេជ្ជសាស្រ្តនិងព៌តមានលំអិតពីប្រទេសកម្ពុជា ជំហានដំបូងអ្នកស្នើរសុំជនជាតិខ្មែរសូមទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ1ក្នុងចំណោមមន្ទីរពេទ្យ7ក្នុងប្រទេសវៀតណាមខាងលើ បើមានផលពិបាកត្រង់ចំណុចណាសូមអធ្យាស្រ័យ ក្នុងករណីពិតជាមិនអាចធ្វើការពិនិត្យបាន អាចស្នើរសុំទិដ្ឋាការស្នាក់នៅបណ្តោះអាសន្នទៅតៃវ៉ាន់សិន ប៉ុន្តែប្រសិនបើនៅតៃវ៉ាន់ធ្វើការពិនិត្យសុខភាពឃើញថាសុខភាពមិនប្រក្រតី នោះពុំអាចកែប្រែសុំទិដ្ឋាការស្នាក់នៅរយៈពេលយូរបានទេ សូមពិចារណាអោយបានច្បាស់។
តំលៃទិដ្ឋាការស្នាក់នៅរយៈពេលយូរគិតជាដុល្លារ 66 USD (៦៦ដុល្លារ)។