សេចក្តីណែនាំសុំទិដ្ឋាការសំរាប់អ្នកដែលគ្មានចំណងអាពាហ៍ពិពាហ៍

ប្រសិនបើជនជាតិតៃវ៉ាន់និងជនជាតិខ្មែរដែលពុំទទួលបានសំបុត្រអាពាហ៍ពិពាហ៍ខ្មែរ ការិយាល័យយើងខ្ញុំនឹងផ្តល់ទិដ្ឋាការស្នាក់នៅរយពេលខ្លីសំរាប់ទៅលេងសាច់ញាតិនៅតៃវ៉ាន់ ។

  • សូមជនជាតិខ្មែរត្រៀមឯកសារដូចខាងក្រោមដើម្បីស្នើសុំទិដ្ឋាការ ៖

១.     លិខិតឆ្លងដែនច្បាប់ដើមនិងចម្លងមួយច្បាប់(ចម្លងទំព័រមុខ)លិខិតឆ្លងដែនត្រូវមានសុពលភាពពី៦ខែឡើងទៅ ។

២.  សូមបំពេញតារាងក្នុងគេហទំព័រ https://visawebapp.boca.gov.tw/BOCA_MRVWeb/subroot/MRVWeb0_disclaimer.jsp (ភ្ជាប់ជាមួយរូបថត 4x6 ថតក្នុងរយពេល៦ខែពីរសន្លឹក រូបថតមានផ្ទៃព៌ណស) ត្រូវមានហត្ថលេខារបស់អ្នកស្នើរសុំទិដ្ឋាការ បំពេញតារាងក្នុងគេហទំព័ររួចត្រូវព្រីនចេញ ដើម្បីយកមកស្នើសុំនៅការិយាល័យយើងខ្ញុំ។

៣. សំបុត្របញ្ជាក់កំណើតកូនដែលមានឈ្មោះឪពុកបកប្រែជាភាសាចិនឬអង់គ្លេស ត្រូវបោះត្រាបញ្ជាក់ពីការិយាល័យយើងខ្ញុំ។ប្រសិនបើសំបុត្របញ្ជាក់កំណើតកូនគ្មានឈ្មោះឪពុកសូមប្រគល់លិខិតបញ្ជាក់DNA (អាចពិនិត្យនៅមន្ទីរពេទ្យស្រុកខ្មែរបាន រាល់ឯកសារខ្មែរត្រូវឆ្លងកាត់ក្រសួងការបរទេសបកប្រែនិងបោះត្រាបញ្ជាក់ឬពិនិត្យឈាមនៅមន្ទីរពេទ្យវៀតណាមត្រូវឆ្លងកាត់បោះត្រាបញ្ជាក់ពីការិយាល័យយើងខ្ញុំ)។

៤.    ជនជាតិតៃវ៉ាន់ត្រូវបំពេញលិខិតធានារបស់តៃវ៉ាន់ដើម្បីស្នើសុំទិដ្ឋាការ។(អាចទាញយកពីវេបសាយការិយាល័យយើងខ្ញុំបាន)។

៥.     ប័ណ្ណគ្រួសាររបស់ជនជាតិតៃវ៉ាន់ដែលមានសុពលភាពរយពេលបីខែច្បាប់ដើម។

  • ឯកសាររបស់កូនដែលត្រូវត្រៀមដើម្បីស្នើសុំទិដ្ឋាការ ៖

១.     លិខិតឆ្លងដែនច្បាប់ដើមនិងចម្លងមួយច្បាប់(ចម្លងទំព័រមុខ)លិខិតឆ្លងដែនត្រូវមានសុពលភាពពី៦ខែឡើងទៅ

២.  សូមបំពេញតារាងក្នុងគេហទំព័រ https://visawebapp.boca.gov.tw (ភ្ជាប់ជាមួយរូបថត 4x6 ថតក្នុងរយពេល៦ខែពីរសន្លឹក រូបថតមានផ្ទៃព៌ណស) ត្រូវមានហត្ថលេខារបស់អ្នកស្នើរសុំទិដ្ឋាការ បំពេញតារាងក្នុងគេហទំព័ររួចត្រូវព្រីនចេញ ដើម្បីយកមកស្នើសុំនៅការិយាល័យយើងខ្ញុំ។

៣. សំបុត្របញ្ជាក់កំណើតកូនដែលមានឈ្មោះឪពុកបកប្រែជាភាសាចិនឬអង់គ្លេស ត្រូវបោះត្រាបញ្ជាក់ពីការិយាល័យយើងខ្ញុំ។ប្រសិនបើសំបុត្របញ្ជាក់កំណើតកូនគ្មានឈ្មោះឪពុកសូមប្រគល់លិខិតបញ្ជាក់DNA (អាចពិនិត្យនៅមន្ទីរពេទ្យស្រុកខ្មែរបាន រាល់ឯកសារខ្មែរត្រូវឆ្លងកាត់ក្រសួងការបរទេសបកប្រែនិងបោះត្រាបញ្ជាក់ឬពិនិត្យឈាមនៅមន្ទីរពេទ្យវៀតណាមត្រូវឆ្លងកាត់បោះត្រាបញ្ជាក់ពីការិយាល័យយើងខ្ញុំ)។

៤.    ជនជាតិតៃវ៉ាន់ត្រូវបំពេញលិខិតធានារបស់តៃវ៉ាន់ដើម្បីស្នើសុំទិដ្ឋាការ។(អាចទាញយកពីវេបសាយការិយាល័យយើងខ្ញុំបាន)

៥.     ប័ណ្ណគ្រួសាររបស់ជនជាតិតៃវ៉ាន់ដែលមានសុពលភាពរយពេលបីខែច្បាប់ដើម។

  • យោងតាមការកំណត់នៃប្រការទី៥ស្តីអំពីការផ្តល់ទិដ្ឋាការសំរាប់លិខិតឆ្លងដែនជនបរទេស ការិយាល័យយើងខ្ញុំមានសិទិ្ធធ្វើការសម្ភាសន៍ចំពោះអ្នកស្នើសុំទិដ្ឋាការឬស្នើអោយអ្នកស្នើសុំផ្តល់នូវឯកសារដែលមានពាក់ព័ន្ធផ្សេងៗទៀត។
  • ចំនួនថ្ងៃស្នើសុំសុំទិដ្ឋាការ៖ ធ្វើសេវាធម្មតាគឺ៥ថ្ងៃក្រោយនៃថ្ងៃធ្វើការ តំលៃ៥០ដុល្លារ, ធ្វើសេវាលឿនគឺ២ថ្ងៃក្រោយនៃថ្ងៃធ្វើការ តំលៃ៧៥ដុល្លារ។
  • ទំនាក់ទំនងការិយាល័យតាមរយទូរសព្ទលេខ៖ ៨៤៨-៣៨៣៤៩១៦០≈១១២២