១. លិខិតឆ្លងដែនច្បាប់ដើមនិងចម្លងមួយច្បាប់(ចម្លងទំព័រមុខ) លិខិតឆ្លងដែនត្រូវមានសុពលភាពពី៦ខែឡើងទៅ ។
២. សូមបំពេញតារាងក្នុងគេហទំព័រ https://visawebapp.boca.gov.tw/BOCA_EVISA/ (ភ្ជាប់ជាមួយរូបថត 4x6 ថតក្នុងរយពេល៦ខែពីរសន្លឹក រូបថតមានផ្ទៃព៌ណស) ត្រូវមានហត្ថលេខារបស់អ្នកស្នើរសុំទិដ្ឋាការ បំពេញតារាងក្នុងគេហទំព័ររួចត្រូវព្រីនចេញ ដើម្បីយកមកស្នើសុំនៅការិយាល័យយើងខ្ញុំ។
៣. សៀវភៅផែនការផ្សព្វផ្សាយសានាព្រះពុទ្ធ។
៤. លិខិតអញ្ចើញពីតៃវ៉ាន់និងលិខិតឆ្លងដែនអ្នកអញ្ចើញដោយមានហត្ថលេខា។
៥. កំរិតវប្បធ៌មខ្ពស់បំផុត(បញ្ចប់ការសិក្សាពីថ្នាក់វិទ្យាល័យឬមហាវិទ្យាល័យឡើងទៅ)ត្រូវបកប្រែជាភាសាចិនឬអង់គ្លេស ត្រូវឆ្លងកាត់ការបោះត្រាបញ្ជាក់ពីកុងស៊ុលខ្មែរប្រចាំក្រុងហូជីមិញនិងឆ្លងកាត់បោះត្រាបញ្ជាក់ពីការិយាល័យយើងខ្ញុំ ច្បាប់ដើមនិងចំលង១ច្បាប់ ច្បាប់ដើមពិនិត្យរួចនឹងប្រគល់ជូនវិញ។
៦. លិខិតបញ្ជាក់ពីបទពិសោធន៍នៃការផ្សព្វផ្សាយ ត្រូវបកប្រែជាភាសាចិនឬអង់គ្លេស ត្រូវឆ្លងកាត់ការបោះត្រាបញ្ជាក់ពីកុងស៊ុលខ្មែរប្រចាំក្រុងហូជីមិញនិងឆ្លងកាត់បោះត្រាបញ្ជាក់ពីការិយាល័យយើងខ្ញុំ ច្បាប់ដើមនិងចំលង១ច្បាប់ ច្បាប់ដើមពិនិត្យរួចនឹងប្រគល់ជូនវិញ។
៧. លិខិតបញ្ជាក់ពីអត្តសញ្ញាណជាអ្នកបួស ត្រូវបកប្រែជាភាសាចិនឬអង់គ្លេស ត្រូវឆ្លងកាត់ការបោះត្រាបញ្ជាក់ពីកុងស៊ុលខ្មែរប្រចាំក្រុងហូជីមិញនិងឆ្លងកាត់បោះត្រាបញ្ជាក់ពីការិយាល័យយើងខ្ញុំ ច្បាប់ដើមនិងចំលង១ច្បាប់ ច្បាប់ដើមពិនិត្យរួចនឹងប្រគល់ជូនវិញ។
៨. លិខិតបញ្ជាក់ពីសុខភាពក្នុងរយពេលបីខែ យោងទៅតាមតារាងកំណត់របស់ក្រសួងសុខាភិបាលនិង មន្ទីររដ្ឋ បាល ដែលជ្រើសរើសមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យខាងក្រោម៖ មន្ទីរពេទ្យCho Ray មន្ទីរពេទ្យThong Nhat មន្ទីរពេទ្យDa Nang មន្ទីរពេទ្យDa khoa tinh Khanh Hoa មន្ទីរពេទ្យDa khoa Trung Uong Can Tho ទទួលការពិនិត្យ ។
៩. យោងតាមការកំណត់នៃប្រការទី៥ស្តីអំពីការផ្តល់ទិដ្ឋាការសំរាប់លិខិតឆ្លងដែនជនជាតិបរទេស ការិយាល័យយើងខ្ញុំមានសិទិ្ធធ្វើការសម្ភាសន៍ចំពោះអ្នកស្នើសុំទិដ្ឋាការ ឬស្នើអោយអ្នកស្នើសុំទិដ្ឋិការផ្តល់នូវឯកសារដែលមានពាក់ព័ន្ធផ្សេងទៀត។