សេចក្តីណែនាំសុំទិដ្ឋាការទៅកាន់តៃវ៉ាន់ដើម្បីទទួលការបណ្តុះបណ្តាល

១.     លិខិតឆ្លងដែនច្បាប់ដើមនិងចម្លងមួយច្បាប់(ចម្លងទំព័រមុខ) លិខិតឆ្លងដែនត្រូវមានសុពលភាពពី៦ខែឡើងទៅ ។

២.    សូមបំពេញតារាងក្នុងគេហទំព័រ https://visawebapp.boca.gov.tw/BOCA_EVISA/ ( ភ្ជាប់ជាមួយរូបថតផ្ទៃព៌ណស 4x6 ថតក្នុងរយពេល៦ខែពីរសន្លឹក ) ត្រូវមានហត្ថលេខារបស់អ្នកស្នើសុំទិដ្ឋាការ ។

៣.    អាជ្ញាប័ណ្ណវិនិយោគរបស់ក្រុមហ៊ុនតៃវ៉ាន់នៅកម្ពុជាច្បាប់ចម្លងមួយច្បាប់ ។

៤.     លិខិតធានាពីក្រុមហ៊ុនតៃវ៉ាន់នៅកម្ពុជា ។

៥.  លិខិតឆ្លងដែនរបស់ប្រធានក្រុមហ៊ុនច្បាប់ចម្លងមួយច្បាប់ ។

៦. លិខិតបញ្ជាក់ការងាររបស់អ្នកស្នើសុំទិដ្ឋាការនិងលិខិតឧទ្ទេសនាម ។

៧.    លិខិតអនុញ្ញាតិពីក្រសួងសេដ្ឋកិច្ចតៃវ៉ាន់ (ឬអាជ្ញាធរមានសមត្ថកិច្ចផ្នែកពាណិជ្ជកម្មដែលពាក់ព័ន្ធ)ច្បាប់ដើមនិងចម្លងមួយច្បាប់ ច្បាប់ដើមពិនិត្យរួចនឹងប្រគល់ជូនវិញ។

៨.     ករណីបើមានអ្នកតំណាងមកធ្វើជំនួស ត្រូវតែប្រគល់លិខិតផ្ទេរសិទិ្ធឬលិខិតឧទ្ទេសនាមពីក្រុមហ៊ុននៅកម្ពុជា ត្រូវមានហត្ថលេខារបស់ប្រធាននិងត្រាក្រុមហ៊ុននៅកម្ពុជានិងអត្តសញ្ញាណប័ណ្ណអ្នកតំណាងច្បាប់ដើមនិងចម្លងមួយច្បាប់ ។

៩.     យោងតាមការកំណត់នៃប្រការទី៥ស្តីអំពីការផ្តល់ទិដ្ឋាការសំរាប់លិខិតឆ្លងដែនជនបរទេស ការិយាល័យយើងខ្ញុំមានសិទិ្ធធ្វើការសម្ភាសន៍ចំពោះអ្នកស្នើសុំទិដ្ឋាការ ឬស្នើអោយអ្នកស្នើសុំផ្តល់នូវឯកសារដែលមានពាក់ព័ន្ធផ្សេងទៀត ។

◊.ឯកសារខ្មែរត្រូវបកប្រែជាភាសាចិនឬអង់គ្លេសត្រូវមានហត្ថលេខារបស់ប្រធាននិងបោះត្រាក្រុមហ៊ុនភ្ជាប់គ្នា