សេចក្តីណែនាំសុំទិដ្ឋាការទៅសិក្សានៅតៃវ៉ាន់សំរាប់ជនជាតិខ្មែរ

1.អ្នកដែលអាចស្នើសុំ ៖

១.អ្នកដែលបញ្ចប់ថ្នាក់មហាវិទ្យាល័យនៅប្រទេសកម្ពុជាឡើងលើ(រួមទាំងកំពុងសិក្សា)។

២.អ្នកដែលបញ្ចប់ថ្នាក់វិទ្យាល័យឬវគ្គបណ្តុះបណ្តាលពិសេសនៅប្រទេសកម្ពុជាពិន្ទុជាមធ្យមនៃឆ្នាំសិក្សានិមួយៗត្រូវទទួលបានពី៦ពិន្ទុឡើងទៅ។

2.កសារត្រូវរៀបចំ៖

១.    លិខិតឆ្លងដែនច្បាប់ដើមនិងចម្លងមួយច្បាប់(ចម្លងទំព័រមុខ) លិខិតឆ្លងដែនត្រូវមានសុពលភាពពី៦ខែឡើងទៅ ។

២.    សូមបំពេញតារាងក្នុងគេហទំព័រ https://visawebapp.boca.gov.tw/BOCA_EVISA/ (ភ្ជាប់ជាមួយរូបថតផ្ទៃព៌ណស 4x6 ថតក្នុងរយពេល៦ខែពីរសន្លឹក)  ត្រូវមានហត្ថលេខារបស់អ្នកស្នើសុំទិដ្ឋាការ បំពេញតារាងក្នុងគេហទំព័ររួចត្រូវព្រីនចេញ ដើម្បីយកមកស្នើសុំនៅការិយាល័យយើងខ្ញុំ។

៣.    លិខិតអនុញ្ញាតិចូលសិក្សាច្បាប់ដើមនិងចម្លងមួយច្បាប់ ច្បាប់ដើមពិនិត្យរួចនឹងប្រគល់ជូនវិញ ។

៤.    លិខិតបញ្ជាក់កំរិតវប្បធ៌មខ្ពស់បំផុតនិងតារាងលទ្ធផល ត្រូវបកប្រែជាភាសាចិន(អង់គ្លេស) ត្រូវបោះត្រាបញ្ជាក់ពីក្រសួងការបរទេសប្រចាំប្រទេសកម្ពុជា និងបោះត្រាបញ្ជាក់ពីស្ថានកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមីញ ភាសាចិន(អង់គ្លេស)ខ្មែរច្បាប់ដើមនិងចម្លងមួយច្បាប់ ច្បាប់ដើមពិនិត្យរួចនឹងប្រគល់ជូនវិញ ។

៥.    លិខិតបញ្ជាក់ទ្រព្យសម្បត្តិដូចជាសៀវភៅធនាគារ ។

៦.    សៀវភៅផែនការនៃការសិក្សា ធ្វើឡើងជាភាសាចិនឬអង់គ្លេស ។

៧.    លិខិតពិនិត្យសុខភាពក្នុងរយពេលបីខែ យោងទៅតាមតារាងកំណត់របស់ក្រសួងសុខាភិបាល និងមន្ទីររដ្ឋបាល ដែលជ្រើសរើសមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យខាងក្រោម៖មន្ទីរពេទ្យCho Ray  មន្ទីរពេទ្យThong Nhat មន្ទីរពេទ្យDa Nang   មន្ទីរពេទ្យDa khoa tinh Khanh Hoa   មន្ទីរពេទ្យDa khoa Trung Uong Can Tho  ទទួលការពិនិត្យ ។

៨.    ស្នើសុំសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិត បណ្ឌិត វគ្គបង្រៀនតាមរយភាសាអង់គ្លេស សូមប្រគល់លិខិតបញ្ជាក់ការធ្វើតេស្តថូហ្វល TOEFL ( ឬ TOEIC , IELTS ) អន្តរជាតិជាភាសាអង់គ្លេស ប្រសិនបើវគ្គបង្រៀនតាមរយភាសាចិន សូមប្រគល់លិខិតបញ្ជាក់ពីថ្នាក់ចូលរៀនជាភាសាចិនដែលបានបង្កើតឡើងដោយក្រសួងអប់រំតៃវ៉ាន់ “មជ្ឈមណ្ឌលអប់រំតៃវ៉ាន់” ការធ្វើតេស្តសមត្ថិភាពភាសាចិន (TOCFL) ។ សមត្ថិភាពភាសាតាមស្តង់ដាដូចខាងក្រោម

1..ភាសាចិន ៖ ការប្រលងសមត្ថភាពជំនាញភាសារបស់ប្រទេសយើងខ្ញុំ ​( TOCFL )

១. ការចូលរួមសិក្សានៅសកលវិទ្យាល័យទូទៅនិងនិងខ្ពស់ជាងនេះ ត្រូវបង្ហាញលិខិតបញ្ជាក់លើសពីពីរឆ្នាំឡើងទៅ ។

២. ការចូលរួមសិក្សានៅសកលវិទ្យាល័យនៃថ្នាក់ពិសេស អ្នកដែលបានទៅតៃវ៉ាន់សិក្សាភាសាចិនមួយឆ្នាំមុន ត្រូវបង្ហាញលិខិតបញ្ជាក់លើសពីមួយឆ្នាំឡើងទៅ ។

2.. ភាសាអង់គ្លេស ៖

១. TOEFL  :  385 ពិន្ទុឡើងទៅ ( TOEFL-iBT : 26 ពិន្ទុឡើងទៅ )

២. IELTS   :  3.0 ពិន្ទុឡើងទៅ

៣. TOEIC  :  375 ពិន្ទុឡើងទៅ

៩.    យោងតាមការកំណត់នៃប្រការទី៥ស្តីអំពីការផ្តល់ទិដ្ឋាការសំរាប់លិខិតឆ្លងដែនជនបរទេស ការិយាល័យយើងខ្ញុំមានសិទិ្ធធ្វើការសម្ភាសន៍ចំពោះអ្នកស្នើសុំទិដ្ឋាការឬស្នើអោយអ្នកស្នើសុំផ្តល់នូវឯកសារដែលមានពាក់ព័ន្ធផ្សេងៗទៀត ។