សេចក្តីណែនាំសុំទិដ្ឋាការសំរាប់ជនជាតិខ្មែរទៅកាន់តៃវ៉ាន់ចូលរួមសកម្មភាពសិក្សាស្រាវជ្រាវសាសនា

  1. ឆ្លងដែនច្បាប់ដើម និងចម្លងមួយច្បាប់(ចម្លងទំព័រមុខ និងគ្រប់ទំព័រមានបិទទិដ្ឋាការដែលមានបោះត្រាចេញចូល) លិខិតឆ្លងដែនត្រូវមានសុពលភាពពី៦ខែឡើងទៅ ។សូមបំពេញតារាងក្នុងគេហទំព័រ https://visawebapp.boca.gov.tw/BOCA_EVISA/ ( ភ្ជាប់ជាមួយរូបថត 4x6 ថតក្នុងរយពេល៦ខែពីរសន្លឹក រូបថតមានផ្ទៃព៌ណស ) ត្រូវមានហត្ថលេខារបស់អ្នកស្នើរសុំទិដ្ឋាការ ។
  2. លិខិតយល់ព្រមពីក្រសួងមហាផ្ទៃ(ឬការិយាល័យកិច្ចការស៊ីវិលក្រុង ស្រុករបស់រដ្ឋាភិបាល)ច្បាប់ដើមនិងចម្លងមួយច្បាប់ ច្បាប់ដើមពិនិត្យរួចប្រគល់ជូនវិញ។
  3. លិខិតអញ្ចើញពីសមាគមន៍សាសនានៅតៃវ៉ាន់និងវិញ្ញាបនបត្រចុះបញ្ជីស្របច្បាប់ ច្បាប់ចម្លងមួយច្បាប់។
  4. អត្តសញ្ញាណបណ្ណឬលិខិតឆ្លងដែនរបស់អ្នកធានា(ដែលមានហត្ថលេខា)ច្បាប់ចម្លងមួយច្បាប់។
  5. លិខិតបញ្ជាក់ចំណេះដឹងខ្ពស់បំផុត(ទាបបំផុតត្រូវបញ្ចប់មធ្យមសិក្សាទុតិយភូមិ,ថ្នាក់ទី12)និងវិញ្ញាបនបត្របញ្ជាក់ទាក់ទងនឹងកំរិតព្រះពុទ្ទសាសនា ត្រូវមានការបញ្ជាក់ទទួលស្គាល់របស់ក្រសួងការបរទេសកម្ពុជា ស្ថានអគ្គកុងស៊ុលព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសវៀតណាម និងការិយាល័យយើងខ្ញុំប្រចាំទីក្រុងហូជីមិញ ច្បាប់ដើមនិងច្បាប់ចម្លងមួយច្បាប់ ច្បាប់ដើមពិនិត្យរួចប្រគល់ជូនវិញ ។
  6. សៀវភៅផែនការសិក្សាស្រាវជ្រាវ។
  7. លិខិតទ្ទេសនាមរបស់សមាគមន៍ព្រះពុទ្ធសាសនានៃប្រទេសកម្ពុជា។