សេចក្តីណែនាំសុំទិដ្ឋាការទេសចរណ៍ទៅកាន់តៃវ៉ាន់សំរាប់ជនជាតិខ្មែរ

១.   លិខិតឆ្លងដែនច្បាប់ដើមនិងចម្លងមួយច្បាប់(ចម្លងទំព័រមុខ) លិខិតឆ្លងដែនត្រូវមានសុពលភាពពី៦ខែឡើងទៅ ។

២. សូមបំពេញតារាងក្នុងគេហទំព័រ https://visawebapp.boca.gov.tw/BOCA_EVISA/ (ភ្ជាប់ជាមួយរូបថត4x6ថតក្នុងរយពេល៦ខែថ្មីៗផ្ទៃព៌ណសពីរសន្លឹក) ត្រូវមានហត្ថលេខារបស់អ្នកស្នើសុំទិដ្ឋាការ ។

៣. លិខិតបញ្ជាក់ការងាររបស់អ្នកស្នើសុំ ត្រូវមានហត្ថលេខារបស់ប្រធាននិងត្រាក្រុមហ៊ុន ប្រសិនបើអ្នកស្នើសុំទិដ្ឋាការជាប្រធានក្រុមហ៊ុនសូមប្រគល់លិខិតធ្វើអាជីវកម្មរបស់ក្រុមហ៊ុន(ប័ណ្ណបាតង់) ។

៤.   លិខិតបញ្ជាក់ពីទ្រព្យសម្បត្តិដូចជាសៀវភៅធនាគារ។

៥. រាល់ឯកសាររបស់ខ្មែរត្រូវបកប្រែជាភាសាចិនឬអង់គ្លេសត្រូវមានហត្ថលេខារបស់ប្រធាននិងត្រាក្រុមហ៊ុនបោះភ្ជាប់គ្នា។

៦. កម្មវិធីដើរទេសចរណ៍ជាមួយសំបុត្រយន្តហោះទៅនិងត្រឡប់មកវិញ(បន្ទាប់ពីបានពិនិត្យឯកសារគ្រប់គ្រាន់រួចទើបកក់សំបុត្រយន្តហោះ)។

៧.   មិនធ្លាប់ស្នាក់នៅតៃវ៉ាន់ហួសរយៈពេលកំណត់ មិនធ្លាប់មានកំណត់ត្រាមិនល្អ។

៨. យោងតាមការកំណត់នៃប្រការទី៥ស្តីអំពីការផ្តល់ទិដ្ឋាការសំរាប់លិខិតឆ្លងដែនជនបរទេស ការិយាល័យយើងខ្ញុំមានសិទិ្ធធ្វើការសម្ភាសន៍ចំពោះអ្នកស្នើសុំទិដ្ឋាការ ឬស្នើអោយអ្នកស្នើសុំផ្តល់នូវឯកសារដែលមានពាក់ព័ន្ធផ្សេងៗទៀត។

 

ចំនួនថ្ងៃស្នើសុំសុំទិដ្ឋាការ៖ ធ្វើសេវាធម្មតាគឺ៥ថ្ងៃក្រោយនៃថ្ងៃធ្វើការ តំលៃ៥០ដុល្លារ, ធ្វើសេវាលឿនគឺ២ថ្ងៃក្រោយនៃថ្ងៃធ្វើការ តំលៃ៧៥ដុល្លារ។