សេចក្តីណែនាំសុំទិដ្ឋាការទៅកាន់តៃវ៉ាន់ព្យាបាលសំរាប់ជនជាតិខ្មែរ

១.  លិខិតឆ្លងដែនច្បាប់ដើមនិងចម្លងមួយច្បាប់(ចម្លងទំព័រមុខ) លិខិតឆ្លងដែនត្រូវមានសុពលភាពពី៦ខែឡើងទៅ ។

២. សូមបំពេញតារាងក្នុងគេហទំព័រ https://visawebapp.boca.gov.tw/BOCA_EVISA/ (ភ្ជាប់ជាមួយរូបថត 4x6 ថតក្នុងរយពេល៦ខែពីរសន្លឹក រូបថតមានផ្ទៃព៌ណស) ត្រូវមានហត្ថលេខារបស់អ្នកស្នើសុំទិដ្ឋាការ ។

៣. លិខិតបញ្ជាក់ពីទ្រព្យសម្បត្តិដូចជាសៀវភៅធនាគារ។

៤.  លិខិតបញ្ជាក់ពីការរៀបចំព្យាបាលចេញដោយតៃវ៉ាន់។

៥.  យោងតាមការកំណត់នៃប្រការទី៥ស្តីអំពីការផ្តល់ទិដ្ឋាការសំរាប់លិខិតឆ្លងដែនជនបរទេស ការិយាល័យយើងខ្ញុំមានសិទិ្ធធ្វើការសម្ភាសន៍ចំពោះអ្នកស្នើសុំទិដ្ឋាការ ឬស្នើអោយអ្នកស្នើសុំផ្តល់នូវឯកសារដែលមានពាក់ព័ន្ធផ្សេងៗទៀត។