ប្រការគួរយល់ដឹងអំពីការបញ្ជាក់លិខិតទទួលចិញ្ចឹមកូនខ្មែរ(ជាប់សាច់ឈាម)ដោយគ្មានចំណងអាពាហ៍ពិពាហ៍
*. ឯកសារភាគីខ្មែរ ដូចជា៖ សំបុត្រកំណើតចេញដោយសាលាសង្កាត់ ( លើកលែងតែសំបុត្របញ្ជាក់កំណើតចេញដោយមន្ទីរពេទ្យ ) សៀវភៅគ្រួសារ លិខិតបញ្ជាក់ភាពនៅលីវ សំបុត្រអាពាហ៍ពិពាហ៍ លិខិតអះអាងទទួលចិញ្ចឹមកូនដែលគ្មានចំណងអាពាហ៍ពិពាហ៍ តាមគោលការណ៍ត្រូវឆ្លងកាត់ក្រសួងការបរទេសបកប្រែបោះត្រាបញ្ជាក់និងអគ្គកុងស៊ុលខ្មែរប្រចាំក្រុងហូជីមិញបោះត្រាបញ្ជាក់។ឯកសារភាសាបរទេសក្រោយទទួលការបោះត្រាបញ្ជាក់ពីការិយាល័យយើងខ្ញុំ សូមផ្តល់យោបល់ថាយកទៅដល់តៃវ៉ាន់បកប្រែជាភាសាចិននិងបញ្ជាក់រួចទើបប្រើប្រាស់។
១. សំបុត្របញ្ជាក់កំណើតភាសាខ្មែរ/អង់គ្លេសនិងចិនចេញដោយមន្ទីរពេទ្យ/សាលាសង្កាត់ច្បាប់ដើមនិងចម្លង១ច្បាប់ ( រវាងឯកសារច្បាប់ដើមនិងច្បាប់បកប្រែត្រូវតែបោះត្រា ភ្ជាប់គ្នា ប្រសិនបើឯកសារមានពីរសន្លឹកឡើងទៅ និងសូមផ្តល់ពីឯកសារអាស័យដ្ឋាន លេខទូរសព្ទ ទូរសារ និងសារអេឡិចត្រូនិចរបស់មន្ទីរពេទ្យ )។
២. លិខិតឆ្លងដែនឬអត្តសញ្ញាណប័ណ្ណជនជាតិតៃវ៉ាន់( ឪពុកបង្កើត ) ច្បាប់ដើមនិងចម្លង១ច្បាប់។
៣. លិខិតឆ្លងដែនឬអត្តសញ្ញាណប័ណ្ណជនជាតិខ្មែរ( ម្តាយបង្កើត ) សៀវភៅគ្រួសារភាសាខ្មែរ/អង់គ្លេស លិខិតបញ្ជាក់ភាពនៅលីវភាសាខ្មែរ/អង់គ្លេស ( ត្រូវបញ្ជាក់ថានៅលីវមុនថ្ងៃបង្កើតកូនឬមុនរៀបអាពាហ៍ពិពាហ៍១ថ្ងៃ ) ច្បាប់ដើមនិងចម្លង១ច្បាប់។
៤. សាមីខ្លួន ( សំដៅលើបុរសនោលីវឬធ្លាប់រៀបការ ហើយភាគីខាងស្រីពុំធ្លាប់រៀបការ ) ត្រូវសរសេរលិខិតទទួលចិញ្ចឹមកូនដែលគ្មានចំណងអាពាហ៍ពិពាហ៍និងលិខិតព្រមព្រៀងកំណត់គោត្តនាម (ជនជាតិខ្មែរត្រូវស្នើសុំលិខិតយល់ស្រប/លិខិតអះអាងទទួលចិញ្ចឹមពីឃុំសង្កាត់ ស្រុក ក្រុង អាជ្ញាធរពាក់ព័ន្ធដែលខ្លួនស្នាក់នៅភាសាខ្មែរ/អង់គ្លេសច្បាប់ដើម ) ១ច្បាប់ បន្ថែមចម្លង២ច្បាប់។
៥. ប្រសិនបើភាគីខាងស្រីបង្កើតកូនក្នុងអំឡុងពេលលែងលះគ្នាពុំទាន់គ្រប់៣០២ថ្ងៃ តាមគោលការណ៍កំណត់ថានេះជាកូនជាមួយអតីតស្វាមី ក្នុងពេលនោះសូមផ្តល់យោបល់ថាម្តាយបង្កើត គួរធ្វើលិខិតបញ្ជាក់ភាពនៅលីវ និងបន្ថែមលិខិតពិនិត្យឈាមDNA រវាងឪពុកនិងកូនក្រោយពេលទៅដល់តៃវ៉ាន់ ដើម្បីផ្តល់អោយនាយកដ្ឋានពាក់ព័ន្ធក្នុងប្រទេសពិនិត្យមើល។
៦. សូមបំពេញព៌តមានលំអិតជាក់ស្តែង( រួមទាំងលេខទូរសព្ទខ្មែរ/វៀតណាម ដើម្បីបំពេញឯកសារបន្ថែមនិងទាក់ទងពេលសម្ភាសន៍) តារាងសុំបញ្ជាក់ឯកសារ១ច្បាប់ដោយមានហត្ថលេខាសាមីខ្លួន។
៧. ក្រៅពីឯកសារមូលដ្ឋានខាងលើនេះ ប្រសិនបើចាំបាច់ការិយាល័យយើងខ្ញុំនឹងសំណូមពរអោយសាមីខ្លួនផ្តល់ឯកសារចាំបាច់បន្ថែមទៀតដើម្បីត្រួតពិនិត្យ ដោយសារប្រៃសនីយ៍វៀតណាមមានប្រសិទ្ធិភាពខ្ពស់ ការិយាល័យយើងខ្ញុំពុំមានសេវាផ្ញើរជូនទេ។ការិយាល័យយើងខ្ញុំគ្មានសេវាបកប្រែជាភាសាខ្មែរនិងភាសាចិនទេ។
៨. ថ្លៃសេវា ៖ រាល់ឯកសារ១ច្បាប់នឹងគិតតាមតំលៃការបោះត្រាបញ្ជាក់ឯកសារច្បាប់ដើម១ច្បាប់ ក្រៅពីនេះទៅ ធ្វើសេវាធម្មតាតំលៃ១៥ដុល្លារជាសាច់ប្រាក់ ប្រើពេល៥ថ្ងៃនៃថ្ងៃធ្វើការ(ឧទាហរណ៍ ៖ ថ្ងៃច័ន្ទទទួលឯកសារ រសៀលថ្ងៃច័ន្ទក្រោយដកឯកសារ) ធ្វើសេវាលឿនតំលៃ២២.៥ដុល្លារជាសាច់ប្រាក់ ប្រើពេល៣ថ្ងៃនៃថ្ងៃធ្វើការ ប្រសិនបើត្រូវការសុំបញ្ជាក់ច្បាប់ចម្លងដែលការិយាល័យធ្លាប់បញ្ជាក់រួច រាល់បញ្ជាក់ឯកសារច្បាប់ចម្លង១ច្បាប់នឹងគិតតំលៃបន្ថែម៥០ភាគរយពីតំលៃដើម (ក្នុងនោះមានទឹកប្រាក់មិនគ្រប់១ដុល្លារអាមេរិច សូមបង់ជាប្រាក់វៀតណាម)។ ម្យ៉ាងវិញទៀតបើសាមីស្នើសុំតវ៉ាដើម្បីបញ្ឈប់ដំណើរការបោះត្រាបញ្ជាក់ឯកសារឬស្នើសុំដោយមូលហេតុផ្សេងៗមិនអាចបញ្ចប់ដំណើរការបោះត្រាបញ្ជាក់ឯកសារបាន ប្រសិនបើបានបង់ប្រាក់រួចទៅហើយនោះ សូមអភ័យទោសគ្មានការសងប្រាក់វិញទេ។
៩. ពេលវេលាសេវាកិច្ចការកុងស៊ុល ៖ ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ
ទទួលឯកសារ ៖ ព្រឹកម៉ោង៨.០០ដល់១១.៣០ (ចំនួនទទួល៦០នាក់) រសៀលម៉ោង១៣.៣០ដល់១៦.០០ (ចំនួនទទួល៣០នាក់) មកដល់មុនទទួលមុន រហូតដល់គ្រប់ចំនួន។
ដកឯកសារ ៖ រសៀលម៉ោង១៣.៣០ដល់១៦.០០ ( ប៉ុន្តែប្រសិនបើកុំព្យូទ័រឬប្រព័ន្ធអ៊ីធឺណេតមានបញ្ហា ប្រហែលជាពេលវេលាអាចយឺត)។
១០. អាស័យដ្ឋានការិយាល័យសេដ្ឋកិច្ចនិងវប្បធ៌មតៃប៉ិប្រចាំក្រុងហូជីមិញ លេខទូរសព្ទនិងទូរសារ
336 Nguyen Tri Phuong St., District 10, HO CHI MINH City, Vietnam
ទូរសព្ទ ៖ ៨៤-៨-៣៨៣៤៩១៦០-៥ ភ្ជាប់ ១១១៩ (បោះត្រាបញ្ជាក់ឯកសារ) ឬ ០ ភ្ជាប់ទៅកន្លែងផ្តល់ព៌រមាន
ទូរសារ ៖ ៨៤-៨-៣៨៣៤៩១៩២