ទិដ្ឋាការសំរាប់ជនជាតិខ្មែរ
ប្រការប្រុងប្រយត្ន័ចំពោះការបង់សេវាទិដ្ឋាការសំរាប់ជនជាតិខ្មែរ
ការិយាល័យផ្តល់ទិដ្ឋាការយើងខ្ញុំ្ ទទួលយកការបញ្ជូនពាក្យស្នើរសុំដោយផ្ទាល់ពីអ្នកស្នើរសុំ ឬយមទាំងទទួលថ្លៃបង់សេវាតាមសេចក្តីប្រកាស ពុំទទួលសេវាផ្សេងៗនៅខាងក្រៅឡើយ ប្រសិនបើមានអ្នកតំណាងធ្វើប្រើឈ្មោះការិយាល័យយើងខ្ញុំប្រមូលថ្លៃសេវាខ្ពស់
សូមផ្តល់ដំណឹងជូនការិយាល័យយើងខ្ញុំបានគ្រប់ពេល។
លេខទូរសព្ទ៖ 08.38349160-65 Email: suggest@tecohcm.org.vn
………………………………………………………………………………………………………
ថ្ងៃទី១៤ខែតុលាឆ្នាំ២០១៥
ការិយាល័យប្រចាំក្រុងហូជីមិញ
សេចក្តីណែនាំសុំទិដ្ឋាការទេសចរណ៍សំរាប់ជនជាតិខ្មែរទៅកាន់តៃវ៉ាន់
1. លិខិតឆ្លងដែនច្បាប់ដើមនិងចម្លងមួយច្បាប់(ចម្លងទំព័រមុខ) លិខិតឆ្លងដែនត្រូវមានសុពលភាពពី៦ខែឡើងទៅ ។
2. សូមបំពេញតារាងក្នុងគេហទំព័រ https://visawebapp.boca.gov.tw ( ភ្ជាប់ជាមួយរូបថត ៤x៦ ថតក្នុងរយពេល៦ខែពីរសន្លឹក រូបថតមានផ្ទៃព៌ណស ) ត្រូវមានហត្ថលេខារបស់អ្នកស្នើរសុំទិដ្ឋាការ ។
3. លិខិតឆ្លងដែនសញ្ជាតិខ្មែរត្រូវមានទិដ្ឋាការកំណត់ត្រាចេញចូលរបស់ប្រទេសជឿនលឿនដូចជាអឺរ៉ុបឬ អាមេរិក កាណាដា ជប៉ុន អង់គ្លេស អូស្ត្រាលី ញ៉ូសេឡែន ក្នុងរយៈពេល ៥ ឆ្នាំថ្មីៗនេះ ទើបអាចសុំទិដ្ឋិការទេសចរណ៍បាន ។
4. រាល់ឯកសាររបស់ប្រទេសកម្ពុជាត្រូវបកប្រែជាភាសាចិនឬអង់គ្លេស ។
5. កម្មវិធីដើរទេសចរណ៍ជាមួយសំបុត្រយន្តហោះទៅនិងត្រឡប់មកវិញ ។
6. មិនធ្លាប់ស្នាក់នៅតៃវ៉ាន់ហួសរយៈពេលកំណត់ ឬមិនធ្លាប់មានកំណត់ត្រាមិនល្អ ។
7. យោងតាមការកំណត់នៃប្រការទី ៥ ស្តីអំពីការផ្តល់ទិដ្ឋាការសំរាប់លិខិតឆ្លងដែនជនជាតិបរទេស ការិយាល័យយើងខ្ញុំមានសិទិ្ធធ្វើការសម្ភាសន៍ចំពោះអ្នកសុំទិដ្ឋាការ ឬស្នើរអោយអ្នកសុំទិដ្ឋិការផ្តល់នូវឯកសារដែលមានពាក់ព័ន្ធផ្សេងទៀត។
8. អនុវត្តន៍ចាប់ពីថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៥ ដល់ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៦ ។
……………………………………………………………………….
សេចក្តីណែនាំសុំទិដ្ឋាការពាណិជ្ជកម្មសំរាប់ជនជាតិខ្មែរទៅកាន់តៃវ៉ាន់
1. លិខិតឆ្លងដែនច្បាប់ដើមនិងចម្លងមួយច្បាប់(ចម្លងទំព័រមុខ និងគ្រប់ទំព័រមានបិទទិដ្ឋាការដែលមានបោះត្រាចេញចូល) លិខិតឆ្លងដែនត្រូវមានសុពលភាពពី៦ខែឡើងទៅ ។
2. សូមបំពេញតារាងក្នុងគេហទំព័រ https://visawebapp.boca.gov.tw ( ភ្ជាប់ជាមួយរូបថត 4x6 ថតក្នុងរយពេល៦ខែពីរសន្លឹក រូបថតមានផ្ទៃព៌ណស ) ត្រូវមានហត្ថលេខារបស់អ្នកស្នើរសុំទិដ្ឋាការ។
3. លិខិតអញ្ចើញពីក្រុមហ៊ុននៅតៃវ៉ាន់ លិខិតអញ្ចើញត្រូវស្របនឹងឯកសារក្រុមហ៊ុន ដូចជាឈ្មោះក្រុមហ៊ុន អាស័យដ្ធាន លេខទូរស័ព្ទ លេខទូរសារ ត្រូវមានហត្ថលេខារបស់អ្នកអញ្ចើញនិងត្រារបស់ក្រុមហ៊ុន ។
4. លិខិតឆ្លងដែនរបស់អ្នកអញ្ចើញច្បាប់ចម្លងមួយច្បាប់( ដែលមានហត្ថលេខា ) ។
5. លិខិតធ្វើអាជីវកម្មរបស់ក្រុមហ៊ុននៅតៃវ៉ាន់ច្បាប់ចម្លងមួយច្បាប់ ។
6. លិខិតបញ្ជាក់ការងាររបស់អ្នកស្នើរសុំទិដ្ឋាការ ត្រូវមានហត្ថលេខារបស់ប្រធាននិងត្រាក្រុមហ៊ុន ធ្វើឡើងដោយភាសាចិនឬអង់គ្លេស ករណីលើកលែងចំពោះអ្នកស្នើរសុំទិដ្ធិការជាប្រធានក្រុមហ៊ុនផ្ទាល់ ។
7. លិខិតសំរេចចាត់អោយអ្នកស្នើរសុំទិដ្ឋាការចេញទៅបំពេញការងាររបស់ក្រុមហ៊ុននៅកម្ពុជា ត្រូវមានហត្ថលេខារបស់ប្រធាននិងត្រាក្រុមហ៊ុន ធ្វើឡើងដោយភាសាចិនឬអង់គ្លេស ករណីលើកលែងចំពោះអ្នកស្នើរសុំទិដ្ឋាការជាប្រធានក្រុមហ៊ុនផ្ទាល់ ។
8. លិខិតធ្វើអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជាច្បាប់ចម្លងមួយច្បាប់ ត្រូវមានហត្ថលេខារបស់ប្រធាននិងត្រាក្រុមហ៊ុន ត្រូវបកប្រែជាភាសាចិនឬអង់គ្លេស និងមានហត្ថលេខារបស់ប្រធាននិងត្រាក្រុមហ៊ុន ។
9. ករណីបើមានអ្នកតំណាងមកធ្វើជំនួស ត្រូវតែប្រគល់លិខិតទទួលសិទិ្ធពីក្រុមហ៊ុននៅកម្ពុជាចំពោះអ្នកស្នើរសុំទិដ្ឋាការ ត្រូវមានហត្ថលេខារបស់ប្រធាននិងត្រាក្រុមហ៊ុននៅកម្ពុជា អត្តសញ្ញាណប័ណ្ណអ្នកតំណាងច្បាប់ដើមនិងចម្លងមួយច្បាប់ ។
10. យោងតាមការកំណត់នៃប្រការទី៥ស្តីអំពីការផ្តល់ទិដ្ឋាការសំរាប់លិខិតឆ្លងដែនជនជាតិបរទេស ការិយាល័យយើងខ្ញុំមានសិទិ្ធធ្វើការសម្ភាសន៍ចំពោះអ្នកស្នើរសុំទិដ្ឋាការ ឬស្នើរអោយអ្នកស្នើរសុំទិដ្ឋាការផ្តល់នូវឯកសារដែលមានពាក់ព័ន្ធផ្សេងទៀត ។
…………………………………………………………………………………
សេចក្តីណែនាំសុំទិដ្ឋាការសំរាប់ជនជាតិខ្មែរទៅកាន់តៃវ៉ាន់ចូលរួមសកម្មភាពសិក្សាស្រាវជ្រាវសាសនា
1. លិខិតឆ្លងដែនច្បាប់ដើម និងចម្លងមួយច្បាប់(ចម្លងទំព័រមុខ និងគ្រប់ទំព័រមានបិទទិដ្ឋាការដែលមានបោះត្រាចេញចូល) លិខិតឆ្លងដែនត្រូវមានសុពលភាពពី៦ខែឡើងទៅ ។
2. សូមបំពេញតារាងក្នុងគេហទំព័រ https://visawebapp.boca.gov.tw ( ភ្ជាប់ជាមួយរូបថត 4x6 ថតក្នុងរយពេល៦ខែពីរសន្លឹក រូបថតមានផ្ទៃព៌ណស ) ត្រូវមានហត្ថលេខារបស់អ្នកស្នើរសុំទិដ្ឋាការ ។
3. លិខិតយល់ព្រមពីក្រសួងមហាផ្ទៃ(ឬការិយាល័យកិច្ចការស៊ីវិលក្រុង ស្រុករបស់រដ្ឋាភិបាល)ច្បាប់ដើមនិងចម្លងមួយច្បាប់ ច្បាប់ដើមពិនិត្យរួចប្រគល់ជូនវិញ។
4. លិខិតអញ្ចើញពីសមាគមន៍សាសនានៅតៃវ៉ាន់និងវិញ្ញាបនបត្រចុះបញ្ជីស្របច្បាប់ ច្បាប់ចម្លងមួយច្បាប់។
5. អត្តសញ្ញាណបណ្ណឬលិខិតឆ្លងដែនរបស់អ្នកធានា(ដែលមានហត្ថលេខា)ច្បាប់ចម្លងមួយច្បាប់។
6. លិខិតបញ្ជាក់ចំណេះដឹងខ្ពស់បំផុត(ទាបបំផុតត្រូវបញ្ចប់មធ្យមសិក្សាទុតិយភូមិ,ថ្នាក់ទី12)និងវិញ្ញាបនបត្របញ្ជាក់ទាក់ទងនឹងកំរិតព្រះពុទ្ទសាសនា ត្រូវមានការបញ្ជាក់ទទួលស្គាល់របស់ក្រសួងការបរទេសកម្ពុជា ស្ថានអគ្គកុងស៊ុលព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសវៀតណាម និងការិយាល័យយើងខ្ញុំប្រចាំទីក្រុងហូជីមិញ ច្បាប់ដើមនិងច្បាប់ចម្លងមួយច្បាប់ ច្បាប់ដើមពិនិត្យរួចប្រគល់ជូនវិញ ។
7. សៀវភៅផែនការសិក្សាស្រាវជ្រាវ។
8. លិខិត]ទ្ទេសនាមរបស់សមាគមន៍ព្រះពុទ្ធសាសនានៃប្រទេសកម្ពុជា។
…………………………………………………………………………………
សេចក្តីណែនាំសុំទិដ្ឋាការសំរាប់ជនជាតិខ្មែរទៅកាន់តៃវ៉ាន់ចូលរួមសកម្មភាពសាសនាក្នុងរយៈពេលខ្លី្
1. លិខិតឆ្លងដែនច្បាប់ដើម និងចម្លងមួយច្បាប់(ចម្លងទំព័រមុខ និងគ្រប់ទំព័រមានបិទទិដ្ឋាការដែលមានបោះត្រាចេញចូល) លិខិតឆ្លងដែនត្រូវមានសុពលភាពពី៦ខែឡើងទៅ ។
2. សូមបំពេញតារាងក្នុងគេហទំព័រ https://visawebapp.boca.gov.tw ( ភ្ជាប់ជាមួយរូបថត 4x6 ថតក្នុងរយពេល៦ខែពីរសន្លឹក រូបថតមានផ្ទៃព៌ណស ) ត្រូវមានហត្ថលេខារបស់អ្នកស្នើរសុំទិដ្ឋាការ។
3. លិខិតអញ្ជើញពីសមាគមន៍នៅតៃវ៉ាន់ ។
4. លិខិតឆ្លងដែនរបស់អ្នកអញ្ចើញ( ដែលមានហត្ថលេខា )ច្បាប់ចម្លងមួយច្បាប់ ។
5. លិខិតអនុញ្ញាតិរបស់ក្រុមរដ្ឋាភិបាលចំពោះការអញ្ជើញពីសមាគមន៍នៅតៃវ៉ាន់ច្បាប់ចម្លងមួយច្បាប់ ។
6. លិខិតបញ្ជាក់ការងាររបស់អ្នកស្នើរសុំនិងលិខិតអនុញ្ញាតិច្បាប់សំរាកច្បាប់ដើមនិងចម្លងមួយច្បាប់ ត្រូវមានហត្ថលេខានិងត្រារបស់ប្រធាន ។
7. ករណីអ្នកស្នើរសុំជាប្រធានក្រុមហ៊ុន មិនចាំបាច់មានលិខិតបញ្ជាក់ការងារនិងលិខិតអនុញ្ញាតិច្បាប់សំរាកទេ ប្តូរយកលិខិតអនុញ្ញាតិអាជីវកម្មប្រទេសកម្ពុជាច្បាប់ចម្លងមួយច្បាប់ ត្រូវមានហត្ថលេខានិងត្រារបស់ប្រធាន ។
8. លិខិតបញ្ជាក់ពីទ្រព្យសម្បត្តិដូចជាៈ សៀវភៅសន្សំប្រាក់នៅធនាគារ ប័ណ្ណបញ្ជាក់ពីកម្មសិទិ្ធដីធ្លី ផ្ទះ អចលនទ្រព្យ ច្បាប់ដើមនិងច្បាប់ចម្លងមួយច្បាប់ ច្បាប់ដើមពិនិត្យរួចប្រគល់ជូនវិញ លិខិតបញ្ជាក់ពីទ្រព្យសម្បត្តិជាភាសាខ្មែរ សូមបកប្រែជាភាសាចិនឬអង់គ្លេស ។
9. យោងតាមការកំណត់នៃប្រការទី៥ស្តីអំពីការផ្តល់ទិដ្ឋាការសំរាប់លិខិតឆ្លងដែនជនជាតិបរទេស ការិយាល័យយើងខ្ញុំមានសិទិ្ធធ្វើការសម្ភាសន៍ចំពោះអ្នកស្នើរសុំទិដ្ឋាការ ឬស្នើរអោយអ្នកស្នើរសុំទិដ្ឋាការផ្តល់នូវឯកសារដែលមានពាក់ព័ន្ធផ្សេងទៀត ។
………………………………………………………………………………...
ចក្តីណែនាំសុំទិដ្ឋាការសំរាបប់ឪពុកម្តាយជនជាតិខ្មែរមានកូនរៀបអាពាហ៍ពិពាហ៍ជមួយជនជាតិតៃវ៉ាន់
1. លិខិតឆ្លងដែនច្បាប់ដើម និងចម្លងមួយច្បាប់(ចម្លងទំព័រមុខ និងគ្រប់ទំព័រមានបិទទិដ្ឋាការដែលមានបោះត្រាចេញចូល) លិខិតឆ្លងដែនត្រូវមានសុពលភាពពី៦ខែឡើងទៅ។
2. សូមបំពេញតារាងក្នុងគេហទំព័រ https://visawebapp.boca.gov.tw ( ភ្ជាប់ជាមួយរូបថត 4x6ថតក្នុងរយពេល៦ខែពីរសន្លឹក រូបថតមានផ្ទៃព៌ណស ) ត្រូវមានហត្ថលេខារបស់អ្នកស្នើរសុំទិដ្ឋាការ ។
3. លិខិតបញ្ជាក់ពីទំនាក់ទំនងរវាងអ្នកស្នើរសុំនិងកូនរៀបអាពាហ៍ពិពាហ៍ជនជាតិខ្មែរដូចជាសំបុត្រកំណើតឬសៀវភៅគ្រួសារ។ចំពោះឯកសារជាភាសាខ្មែរត្រូវបកប្រែជាភាសាចិន(អង់គ្លេស)ត្រូវមានការទទួលស្គាល់ពីក្រសួងការបរទេសប្រចាំប្រទេសកម្ពុជា។
4. សៀវភៅគ្រួសាររវាងកូនប្រសារនិងកូនបង្កើតជនជាតិខ្មែរនៅតៃវ៉ាន់ដែលមានសុពលភាពរយៈពេលបីខែច្បាប់ដើម។
5. សំបុត្រអាពាហ៍ពិពាហ៍ររវាងកូនប្រសារនិងកូនបង្កើតជនជាតិខ្មែរដែលមានការបញ្ជាក់ទទួលស្គាល់ពីការិយាល័យយើងខ្ញុំនិងច្បាប់ចម្លងដែលបានបកប្រែរួច។
6. ច្បាប់ចម្លងប័ណ្ណស្នាក់នៅតៃវ៉ាន់របស់កូនបង្កើតជនជាតិខ្មែរ។
7. ករណីដែលស្នើរសុំទៅមើលថែកូនស្រីមុននិងក្រោយគ្រប់ខែឆ្លងទន្លេ ត្រូវភ្ជាប់មកជាមួយនូវលិខិតដែលពេទ្យបញ្ជាក់ពីពេលវេលាគ្រប់ខែឆ្លងទន្លេនៅតៃវ៉ាន់។
8. កូនប្រសារត្រូវបំពេញលិខិតធានាសុំទិដ្ឋាការចូលតៃវ៉ាន់(អាចយកលិខិតនេះនៅកន្លែងផ្តល់ព៌តមានឬព្រីនពីគេហទំព័ររបស់ក្រសួងការបរទេសតៃវ៉ាន់៖ www.boca.gov.tw ឬព្រីនពីគេហទំព័រការិយាល័យយើងខ្ញុំwww.tecohcm.org.vn)។ករណីកូនបង្កើតជនជាតិខ្មែរទទួលបានសញ្ជាតិតៃវ៉ាន់រួចហើយ កូនបង្កើតជនជាតិខ្មែរអាចបំពេញលិខិតធានាសុំទិដ្ឋាការចូលតៃវ៉ាន់បាន។កូនប្រសារនិងកូនបង្កើតជនជាតិខ្មែរពុំចាំបាច់តៅកាន់ក្រសួងការបរទេសតៃវ៉ាន់ដើម្បីធានាឡើយ។
9. ករណីដែលកូនបង្កើតជនជាតិខ្មែរនៅតៃវ៉ាន់ជួបគ្រោះថ្នាក់ធ្ងន់ធ្ងរដោយចៃដន្យ ឪពុកម្តាយកូនបង្កើតជនជាតិខ្មែរចាំបាច់ប្រញាប់សុំទៅតៃវ៉ាន់ សូមទំនាក់ទំនងមកការិយាល័យយើងខ្ញុំតាមរយៈទូរស័ព្ទលេខ៖ 848-38349160។